+85593771688

«អានសៀវភៅ ច្នៃជីវិត»

Kantrug Book

កន្ត្រក "ធ្វើការងារដើម្បីជួយប្រជាជនកម្ពុជា ក្លាយជាជាតិសាសន៍ខ្លាំងតាមរយៈការអាន"

បទុមកេសរ

វិញ្ញាណពីរដួងស្ថិតនៅរយៈកាលជាង៨០០ឆ្នាំឆ្ងាយពីគ្នា...

តើខ្សែវាសនាប្រទាក់ប្រទាញពួកគេឱ្យមកជួបគ្នាដោយរបៀបណា?

$8

(និស្ស័យ) មរណៈស្នេហា

ស្នេហាផ្អែមល្ហែម... តើនរណាមិនចង់ស្គាល់រសជាតិ?

តែស្នេហាលើលោកមានជួបមានឃ្លាត មានសប្បាយមានទារុណ... បើបែបនេះ តើយើងគួរបណ្តាក់ទុនមនោសញ្ចេតនាលើមុខជំនួញស្នេហាយ៉ាងណាដែរ?

$7

និស្ស័យ ស្រមោលអតីត

បុរសម្នាក់បានទទួលគ្រោះថ្នាក់យ៉ាងដំណំ បណ្តាលឱ្យគាត់បាត់បង់អស់ការចងចាំពីអតីតកាល។ ទាំងម្ចាស់ខ្លួន ទាំងគ្រួសារ ទាំងប៉ូលីស សុទ្ធតែចង់ដឹងពីជីវិតបិទមុខរបស់បុរសម្នាក់នេះ។ តើការពិតគេធ្លាប់ជាមនុស្សបែបណា?

នារីម្នាក់បានតាំងចិត្តស្មោះស្ម័គ្រតែនឹងបុរសជាសង្សារ ដែលបានបាត់បង់សង្ខារទៅហើយ។ ជាច្រើនឆ្នាំក្រោយមក... នាងបានជួបនឹងបុរសដែលធ្លាប់សុំនាងរៀបការតាំងពីពួកគេជាកុមារទើបអាយុប្រាំឆ្នាំ។ តើនិស្ស័យស្នេហ៍នាងនឹងទៅជាយ៉ាងណា?

$8

និស្ស័យ មេឃថ្មី ជីវិតថ្មី

សុភក្ត្រាតាំងចិត្តប្តេជ្ញាថាស្មោះស្ម័គ្រតែបុរសម្នាក់គត់។ ជាច្រើនឆ្នាំកន្លងផុតទៅ... ស្រាប់តែមានបុរសពីរនាក់បោះជំហានចូលក្នុងជីវិតនាង៖ ម្នាក់មានឥទ្ធិពលធ្វើឱ្យដួងចិត្តនាងច្របូកច្របល់នឹកដល់រឿងអតីត... ឯម្នាក់ទៀតមានរូបរាងនិងមុខមាត់ដូចសង្សារចាស់នាងបេះបិទ។ តើសុភក្ត្រាត្រូវតតាំងនឹងចិត្តខ្លួនឯងបែបណា?

វរៈយុត្តិបានដឹងអាថ៌កំបាំងនៃសម្បកកាយពីអតីត។ តើនាយគួរទម្លាយការពិតឱ្យមនុស្សជិតស្និទ្ធបានដឹងដែរ? តើវរៈយុត្តិបច្ចុប្បន្នគួរធ្វើយ៉ាងណាចំពោះភស្តុតាងនិងបញ្ហាទាំងឡាយដែលនាយវរៈយុត្តិកាលពីមុនបានបន្សល់ទុក?

$8

ភ្លើងស្នេហ៍ ល្បែងជីវិត

គ្រឹស្តសករាជ១៦៣៤ ភ្លើងស្នេហ៍ត្រីកោណរវាងព្រះឧទ័យ ព្រះរាជសម្ភារ និងព្រះនាងបុប្ផាវតី បានបណ្តាលឱ្យឆេះជាសង្គ្រាមបង្ហូរឈាមបាត់បង់ជីវិតមនុស្សអស់ជាច្រើន។

គ្រឹស្តសករាជ២០១០ រឿងស្នេហ៍ត្រីកោណបានត្រលប់កើតឡើងជាថ្មី... តើមូលហេតុអ្វី ទើបបណ្តាលឱ្យបញ្ញវន្តសម័យទំនើបធ្លាក់ផុងទៅក្នុងរណ្តៅភ្លើងស្នេហ៍ វង្វេងវក់វីក្នុងល្បែងជីវិតដែរ? តើវាសនារបស់ពួកគេនឹងទៅជាយ៉ាងណា?

$

លំអងផ្កាក្រូច

អនុរក្តិជាត្រកូលអភិជនដ៏ចំណាស់ មានយស មានទ្រព្យដ៏ក្រាស់ក្រែល តែក៏ជាត្រកូលមួយដែលធ្លាប់ប្រកាន់វណ្ណៈ។ ព្រោះតែចចេសភ្ជាប់និស្ស័យស្នេហ៍នឹងអ្នកស្រុកស្រែក្រក្រីនៅបាត់ដំបង អ្នកប្រុសច្បង អនុរក្តិ សុទ្ធិគុណ ត្រូវមាតាបិតាកាត់កាល់ បណ្តេញចេញពីវិមានអនុរក្តិនៅភ្នំពេញ ...។

ជាង៤០ឆ្នាំក្រោយមក នារីក្មេងម្នាក់ឈ្មោះ ផ្កាក្រូច បានចេញមុខមកប្រកាសថានាងជាចៅស្រីរបស់លោក អនុរក្តិ សុទ្ធិគុណ។ តើនារីម្នាក់នេះមានប្រវត្តិពិតប្រាកដយ៉ាងណា? តើនាងចូលមកក្នុងគ្រួសារអនុរក្តិក្នុងបំណងប្រាថ្នាអ្វី? តើវត្តមានរបស់នាងនឹងធ្វើឱ្យគ្រួសារអនុរក្តិមានការប្រែប្រួលបែបណា?

$8

បណ្តាសា

អភិវង្សវិបុលរាជ! ... យើងសូមចងពៀរត្រកូលរបស់ឯង៥០០តំណ!... សូមឱ្យកូនចៅរបស់ឯងគ្រប់ជំនាន់រងទុក្ខ ពុំស្គាល់ក្តីសុខ ពុំសមបំណងក្នុងរឿងស្នេហា! សូមឱ្យទាយាទនៃត្រកូលរបស់ឯងរងទុក្ខវេទនាជាងគេបំផុត!!...

ដើមសតវត្សទី១៩ ... ស្តេចត្រាញ់សៀមនាម អភិវង្សវិបុលរាជ សុប្រាត ត្រូវគេលួចធ្វើឃាតនៅជើងភ្នំព្រះវិហារ ... ស្តេចត្រាញ់ខ្មែរនៅស្រុកកំពង់ស្វាយត្រូវគេសម្លាប់រង្គាលឱ្យពាយអស់ទាំងគ្រួសារ...។

ដើមសតវត្សទី២១ ... សង្សារដ៏ប្តូរផ្តាច់មួយគូត្រូវគេតាមបំបែកឱ្យនិរាសព្រាត់ប្រាសគ្នា។ តើការបំបែកបំបាក់ស្នេហានេះមានទំនាក់ទំនងយ៉ាងណានឹងរឿងរ៉ាវឃាតកម្មកាលពី២០០ឆ្នាំមុន?

$

ព្យុះវាសនា ក្បូនជីវិត

មាលាវតីជាស្ត្រីប្រកបដោយសម្បត្តិដ៏ប្រពៃជាច្រើនប្រការ៖ នាងមានឋានៈខ្ពង់ខ្ពស់ មានរូបឆោមល្អស្រស់លើសអស់ស្ត្រីនាក្រុងលង្វែក ចំណេះប្រាជ្ញាសោតក៏ប្រសើរប្លែកពីនារីធម្មតា... ប៉ុន្តែនាងបែរជាធ្លាក់ខ្លួនជានារីអនាថា រងទុក្ខវេទនាស្ទើរពិពណ៌នាពុំបាន។ តើរឿងនេះបណ្តាលមកពីហេតុអ្វី? តើវាសនានាងទៅជាយ៉ាងណា?

$8
1
កន្ត្រក ជាភ្នាក់ងារចែកចាយប្រលោមលោករបស់អ្នកនិពន្ធ ប៊ុនចាន់ សុក្រសិរីប្រលោមលោករបស់អ្នកនិពន្ធ ប៊ុនចាន់ សុក្រសិរីប្រលោមលោកមនោសញ្ចេតនា (និស្ស័យ) មរណៈស្នេហាប្រលោមលោកមនោសញ្ចេតនា មរណៈស្នេហាប្រលោមលោកមនោសញ្ចេតនា និស្ស័យ ស្រមោលអតីតប្រលោមលោកមនោសញ្ចេតនា និស្ស័យ មេឃថ្មី ជីវិតថ្មីគ្រួសារនិស្ស័យប្រលោមលោកមនោសញ្ចេតនាលាយប្រវត្តិសាស្ត្រ បទុមកេសរប្រលោមលោកមនោសញ្ចេតនាលាយប្រវត្តិសាស្ត្រ បណ្តាសាប្រលោមលោកមនោសញ្ចេតនាលាយប្រវត្តិសាស្ត្រ ព្យុះវាសនា ក្បូនជីវិតប្រលោមលោកមនោសញ្ចេតនាលាយប្រវត្តិសាស្ត្រ ភ្លើងស្នេហ៍ ល្បែងជីវិតប្រលោមលោកមនោសញ្ចេតនាលាយប្រវត្តិសាស្ត្រ លំអងផ្កាក្រូចប្រលោមលោកមនោសញ្ចេតនាលាយប្រវត្តិសាស្ត្រ មហារាជក្រុងភ្នំប្រលោមលោកមនោសញ្ចេតនាលាយប្រវត្តិសាស្ត្រ (Historical Romance)
អំពីកន្ត្រក

Kantrug Book

សួស្តី, សូមស្វាគមន៍ការអញ្ជើញមកកាន់ កន្ត្រក Kantrug
តើកន្ត្រកមានផលិតផលឬសេវាកម្មអ្វីខ្លះ?
កន្ត្រកជាភ្នាក់ងារចែកចាយប្រលោមលោកបែបមនោសញ្ចេតនាលាយប្រវត្តិសាស្ត្រ (Historical Romance) របស់អ្នកនិពន្ធ ប៊ុនចាន់ សុក្រសិរី។
កន្ត្រកក៏មានចែកចាយផងដែរនូវប្រភេទសៀវភៅ (១) លើកទឹកចិត្ត/អភិវឌ្ឍខ្លួន (២) សហគ្រិនភាព/ជំនួញ (៣) ភាពជាអ្នកដឹកនាំ (៤) សៀវភៅកុមារ និង(៥) សៀវភៅតាមតម្រូវការមិត្តអ្នកអាន។
ហេតុអ្វីបានជាអ្នកគួរទិញសៀវភៅនៅកន្ត្រក?
កន្ត្រកធ្វើអាជីវកម្មសៀវភៅដោយផ្តើមចេញពីចំណូលចិត្តអាន គិតផលលើសពីប្រាក់ចំណេញដែលទទួលបាន យកភាពស្មោះត្រង់ជាគ្រឹះ ផ្តល់ជូននូវសេវាកម្មប្រកបដោយទំនួលខុសត្រូវ ផ្គត់ផ្គង់សៀវភៅមិនលើសតម្លៃទីផ្សារ។
សូមអរគុណ!
"អានសៀវភៅ ច្នៃជីវិត - Read Books, Enrich Life"
© កន្ត្រក Kantrug
Name E-mail Message Submit